អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតជែងនៅក្នុងបរិយាកាសអាជីវកម្ម ហើយត្រូវចេះកំណត់នូវយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីឆ្លើយតបទៅនឹង
ការបែងចែកធនធានមនុស្សនិងហិរញ្ញវត្ថុដើម្បីអោយការងារទទួលបាន
ជោគជ័យ។ អ្នកគ្រប់គ្រងត្រូវហ្វឹកហាត់ភាពជាអ្នកដឹកនាំប្រកបដោយ
ការទទួលខុសត្រូវ។
តួនាទីរបស់អ្នកគ្រប់គ្រងគឺត្រូវបង្កើតគម្រូចេញពីស្ថានភាពជាច្រើន
ដែលប្រឈមដោយក្រុមហ៊ុនហើយបង្កើតផែនការសកម្មភាពដើម្បីដោះ
ស្រាយបញ្ហានៅក្នុងក្រុមហ៊ុន ហើយនិង ត្រូវបង្កើតនូវសេវាកម្មនិងផលិត
ផលថ្មី។ ហើយផ្នែកសំខាន់នៃទំនួលខុសត្រូវក្នុងការគ្រប់គ្រងគឺ ជាការងារ
មួយប្រកបដោយការច្នៃប្រឌិតខ្ពស់ដែលចាំបាច់ត្រូវមានចំណេះដឹង និង
ពត៌មាន។
តួនាទីនិងការសម្រេចចិត្តលើការគ្រប់គ្រងមានលក្ខណះខុសគ្នាទៅតាមកម្រិតនីមួយៗដូចជា:
Senior manager : ជាអ្នកធ្វើការសម្រេចចិត្តរយះពេលវែង អំពី
ផលិតផល និង សេវាកម្មដែលត្រូវផលិត។
Middle manager : ជាអ្នកអនុវត្តតាមផែនការដែលអ្នកគ្រប់គ្រង
ថ្នាក់ខ្ពស់បានដាក់អោយ។
Operational manager: ត្រួតពិនិត្យការងារប្រចាំថ្ងៃ( ជាអ្នកគ្រប់គ្រងបុគ្គលិកទាំងអស់) ។
0 comments:
Post a Comment