Pages

Tuesday, October 20, 2015

ប្រវត្តិនៃការកកើតរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម​​ ខេ

  1. ប្រវត្តិ
 



 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី (អេ អឹម ខេ) បានចាប់កំណើត មកពី កម្មវិធីឥណទាន និងសន្សំរបស់អង្គការ Concern Worldwide នៅក្នុងព្រះរាជា ណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៣។ ក្នុងកំឡុងពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ សកម្មភាពឥណទាន និងសន្សំ បានចាប់ផ្តើមផ្តាច់ខ្លួនបន្តិចម្តងៗពីកម្មវិធី អភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយធំរបស់ Concern Worldwide ហើយបានក្លាយ ទៅជាគម្រោងតាមតំបន់ដាច់ ដោយឡែក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ អង្គការ Concernដដែល។

ក្នុងងឆ្នាំ ១៩៩៩ ដោយសារ តែការរីកចម្រើនផ្នែកផលប័ត្រ​ប្រាក់កម្ចី​យ៉ាងឆាប់​រហ័ស លើសពី ១០០០លានរៀល (២៥០០០០ដុល្លារសហរដ្ឋ អាមេរិក) ហើយប្រឈមជាមួយនឹងការផ្លាស់ប្តូរ​ផ្នែក​ច្បាប់គ្រប់គ្រង អង្គការ Concern បាន​ចាប់​ផ្តើម​ដំណើរការ​អស់រយៈពេលជាច្រើន ឆ្នាំក្នុងការបង្កើត​ជា​ក្រុមហ៊ុនឯករាជស្របច្បាប់មួយ។​

នៅឆ្នាំ ២០០១ កម្មវិធីឥណទាន និងសន្សំ បានប្រែក្លាយទៅជា ធនាគារ ពន្លឺថ្មី ដែលជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ។ ដំណើរការ នៃការប្រែ ប្រួលដ៏ច្រើនបានផ្លាស់ប្តូរពី ធីភីធី ទៅជា អេ អឹម ខេ ខូអិលធីឌី ក្នុងកំឡុង ឆ្នាំ២០០២ និង២០០៣។ ឈ្មោះថ្មី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូអិលធីឌី (អេ អឹម ខេ) ត្រូវបានសម្រេច ហើយបាន ចុះបញ្ជីជា ក្រុមហ៊ុន ទទួលខុស ត្រូវ មានកម្រិតនៅក្រសួងពាណិជ្ជកម្ម។ ការកាត់ផ្តាច់បំណុល និងទ្រព្យសកម្ម ត្រូវ បានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ចប់សព្វគ្រប់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើអោយប្រសើរឡើងចំពោះការយក​ចិត្តទុកដាក់របស់ខ្លួន បានតែងតាំង និងពង្រឹងសមាជិកក្រុមប្រឹក្សាភិបាល ជ្រើសរើស សមាជិកថ្មី និងចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធ និងគោលនយោ បាយ ដោយ ផ្សារភ្ជាប់ជាមួយនឹងសេចក្តីត្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុ។ នៅឆ្នាំ២០០៤ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណពី​ធនាគារជាតិនៃកម្ពុជា។


ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធានាបានចំពោះបំណុល​ហិរញ្ញវត្ថុរបស់ខ្លួន ជាលើកដំបូង ហើយបង្កើតយន្តការគ្រប់គ្រងការងារ​សង្គម ដើម្បីវាស់វែងការជះឥទ្ធិពលរបស់ខ្លួនចំពោះសង្គម។
ចាប់តាំងពីការទទួលបានប្រាក់កម្រៃលើកដំបូងនៅឆ្នាំ ២០០៥ គ្រឹះស្ថាន​មីក្រូហិរញវត្ថុ អេ អឹម ខេ បានក្លាយទៅជា​ក្រុមហ៊ុន​​ដែលមានទ្រង់ទ្រាយ​ធំបានពង្រីកវិសាល ភាព​ប្រតិបត្តិការរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងបាន បង្កើតនូវផលិតផល និងសេវាកម្មថ្មីៗជាច្រើន។ បើទោះបីជាការទទួលរង ឥទ្ធិពលពីវិបត្តិ​ហិរញ្ញវត្ថុសកលលោក នៅឆ្នាំ ២០០៨ ក៏ដោយ ក៏ អេ អឹម ខេ នៅតែជាគ្រឹះស្ថាននាំមុខគេមួយ ក្នុងចំណោម​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ឡាយនៅព្រះរាជាណា​ចក្រ​កម្ពុជា។ នៅឆ្នាំ 2010 អេ អឹម ខេ ទទួលបានអាជ្ញា​ប័ណ្ណប្រាក់សន្សំ (MDI) ផ្តល់ដោយ ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យ អេ អឹម ខេ ចាប់ផ្តើមផ្តល់ជូន​នូវផលិតផលសន្សំ ដល់អតិថិ ជនរបស់ខ្លួន។
ពីពេលនោះមក  អេ អឹម ខេ បានបន្តអភិវឌ្ឈផលិតផល និងសេវាកម្ម ជា ច្រើន​ទៀត ដើម្បីស្របតាមតម្រូវ​ការរបស់អតិថិជន។ នៅឆ្នាំ២០១៣ កន្លងមក អេ អឹម ខេ បានបំពាក់ម៉ាស៊ីនដាក់ប្រាក់  (CDM) និងដកប្រាក់ ដោយស្វ័យ​ប្រវត្តិ (ATM) ឲ្យដំណើរការផងដែរ។ អេ អឹម ខេ បានបន្តរីក ចម្រើនជាលំដាប់។ នៅដើមឆ្នាំ ២០១៤ នេះ អេ អឹម ខេ បានបើកឲ្យដំណើរ ការនូវការិយាល័យស្តង់ដាថ្មីចំនួន១០កន្លែង និងអគារការិយាល័យ​កណ្តាល​ថ្មីនៅទីក្រុងភ្នំពេញ។ នាពេលបច្ចុប្បន្ននេះ អេ អឹម ខេ នៅតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល នាំមុខគេមួយ ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជា ៕ 
 2. រូបភាពទីតាំងអគារ
 
3. ទំនាក់ទំនង
ការិយាល័យកណ្តាលរាជធានីភ្នំពេញ

អគារ285 ផ្លូវ271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ប្រអប់សំបុត្រៈ PO Box 480
ទូរស័ព្ទលេខៈ (855) 23 993 062/987 331/224 763
ទូរសារលេខៈ (855) 23 221 650
សាអេឡិចត្រូនិចៈ info@amkcambodia.com
គេហទំព័រៈ www.amkcambodia.com


អាសយដ្ឋានសាខា និងអនុសាខា អេ អឹម ខេ
អាសយដ្ឋានម៉ាស៊ីន អេធីអឹម

0 comments:

Post a Comment

 

Blogger news

Blogroll

About