Pages

Tuesday, October 20, 2015

ប្រវត្តិសង្ខេបរបស់ ACLEDA BANK

ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី
ACLEDA Bank Plc.
Logo ACLEDA.jpg
ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដោយស្ថាបនិក​មួយ​ក្រុម​ដូច​ខាងក្រោម ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ ជា​ច្រើន ដូច​មាន​នៅ​ក្នុង​តារាង​កិត្តិយស​ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ ជ្រាលជ្រៅ ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​ បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន ការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើ​ឲ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។

ធនាគារអេស៊ីលីដា ភីអិលស៊ី​ - ការិយាល័យកណ្តាល

អាសយដ្ឋាន :
ទូរស័ព្ទ :

:

:

0 comments:

Post a Comment

 

Blogger news

Blogroll

About