Pages

Tuesday, October 27, 2015

បកស្រាយអំពី ប្រព័ន្ធគ្រប់គ្រងសម្ភារៈ

ក្នុងកម្រិតគ្រប់គ្រងប្រព័ន្ធផលិតកម្មកែច្នៃ វិភាគនឹងត្រួតពិនិត្យទៅលើថ្លៃដើមហើយនឹងធនធាន ប្រព័ន្ធផលិតកម្ម និងកែច្នៃផ្ដោតលើចំណេះដឹងបង្កើតនឹងចែករំលែកនូវចំណេះដឹង ឬជំនាញឯកទេស លើការច្នៃម៉ូត ដើម្បីដឹកនាំចរន្តផលិតកម្ម ហើយដំណើរការប្រព័ន្ធប្រតិបត្តិការ ការកែច្នៃដោះស្រាយជាមួយនឹង លក្ខខណ្ឌការងារផលិតកម្ម។
ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌នមាន អាចអោយយើងដឹងអំពី ទិន្នន័យរបស់សម្ភារៈនីមួយៗ នៅក្នុងស្តុក ដូចជាចំនួនឯកតាសម្ភារៈដែលធ្វើអោយ ខូចខាត ដោយសារការដេកជញ្ជូន និងការជាវទំនិញ ហើយនឹងចំនួនឯកតា សម្ភារៈដែលបន្ថែមដោយការបញ្ជារ ទិញជាថ្មី ឬក៏ ការសងត្រឡប់ គឺត្រូវបានគេ Scanned ហើយនិងវាយបញ្ចូលទៅក្នុងប្រព័ន្ធ។ ឯកសារសំខាន់របស់ស្តុក គឺរក្សានូវទិន្នន័យ ជាមូលដ្ឋាននៃសម្ភារៈ នីមួយៗរាប់បញ្ចូលទាំងកូដ អត្តសញ្ញាណរួម ការពណ៌នាអំពីសម្ភារៈ ចំនួនឯកតាដែលមាននៅក្នុងដៃ ចំនួនឯកតាដែលស្ថិត ក្នុងការបញ្ជារទិញ ក៏ដូចជាឯកតា នៅចំនុចបញ្ជារទិញ (ចំនួនឯកតាក្នុងស្តុក ដែលជម្រុញអោយមានការស្រេចចិត្ត ដើម្បីបញ្ជារ ទិញម្ដងទៀត  ដើម្បីការពារការអស់ ទំទិញពីស្តុក)។ ក្រុមហ៊ុនអាចប៉ានប្រមាណពីពីចំនួនសម្ភារៈដើម្បីបញ្ជារការទិញម្ដងទៀត រឺក៏ពួកគេ អាចប្រើប្រាស់ រូបមន្តសំរាប់គណនាបរិមាណថ្លៃបំផុត ដើម្បីបញ្ជារការទិញ ឡើងវិញដែលអោយឈ្មោះ ថា​បរិមាណបញ្ញារទិញ សន្សំសំចៃ (Economic Order Quantity)​។ប្រព័ន្ធនេះបង្កើតនូវរបាយការណ៍ដូចជាចំនួនដែលសម្ភារៈ មាននៅក្នុងស្តុក ចំណួនឯកត្តានៃសម្ភារៈ នីមួយៗ ដែលត្រូវបញ្ជារទិញឡើងវិញ រឺសម្ភារៈក្នុងស្តុកដែល ត្រូវតែបានបំពេញបន្ថែម។​
                    រូបភាពបង្ហាញអំពី Inventory System ដែលផ្តល់ព័ត៌មានអំពីចំនូនផ្សេងៗ



 រៀបរៀងដោយនិស្សិតឈ្មោះ៖
  1. រ៉ាត់ ឌីណា
  2. វឹង សុផុន
  3. កែវ រដា្ឋ
  4. ចក់ ស្រីពៅ
បន្ទាប់ ១០១




0 comments:

Post a Comment

 

Blogger news

Blogroll

About