
- ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: | ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤
ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។
ធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល
ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
|
- ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: | ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ
(ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច
រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់
ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
|
- ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: | ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ
រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។
កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។
|
- ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: | ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់
ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក
។ រូបភាពទីតាំងអគារ
ធនាគារជាតិនៃកម្ពុជា ស្នាក់ការកណ្តាល
អាសយដ្ឋាន: អគារលេខ ២២-២៤ មហាវិថីព្រះនរោត្តម ក្រុងភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា ទូរស័ព្ទ: (៨៥៥-២៣) ៧២២ ៥៦៣, ៧២២ ២២១ (៨៥៥) ៧២២ ១៨៩ ( ការិយាល័យឯកឧត្តមទេសាភិបាល ) ទូរសារ:(៨៥៥-២៣) ៤២៦ ១១៧ អ៊ីមែល: info@nbc.org.kh គេហទំព័រ: http://www.nbc.org.kh ![]() |
0 comments:
Post a Comment