Pages

Tuesday, October 27, 2015

បកស្រាយអំពី ប្រព័ន្ធគ្រប់គ្រងសម្ភារៈ

ក្នុងកម្រិតគ្រប់គ្រងប្រព័ន្ធផលិតកម្មកែច្នៃ វិភាគនឹងត្រួតពិនិត្យទៅលើថ្លៃដើមហើយនឹងធនធាន ប្រព័ន្ធផលិតកម្ម និងកែច្នៃផ្ដោតលើចំណេះដឹងបង្កើតនឹងចែករំលែកនូវចំណេះដឹង ឬជំនាញឯកទេស លើការច្នៃម៉ូត ដើម្បីដឹកនាំចរន្តផលិតកម្ម ហើយដំណើរការប្រព័ន្ធប្រតិបត្តិការ ការកែច្នៃដោះស្រាយជាមួយនឹង លក្ខខណ្ឌការងារផលិតកម្ម។
ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌នមាន អាចអោយយើងដឹងអំពី ទិន្នន័យរបស់សម្ភារៈនីមួយៗ នៅក្នុងស្តុក ដូចជាចំនួនឯកតាសម្ភារៈដែលធ្វើអោយ ខូចខាត ដោយសារការដេកជញ្ជូន និងការជាវទំនិញ ហើយនឹងចំនួនឯកតា សម្ភារៈដែលបន្ថែមដោយការបញ្ជារ ទិញជាថ្មី ឬក៏ ការសងត្រឡប់ គឺត្រូវបានគេ Scanned ហើយនិងវាយបញ្ចូលទៅក្នុងប្រព័ន្ធ។ ឯកសារសំខាន់របស់ស្តុក គឺរក្សានូវទិន្នន័យ ជាមូលដ្ឋាននៃសម្ភារៈ នីមួយៗរាប់បញ្ចូលទាំងកូដ អត្តសញ្ញាណរួម ការពណ៌នាអំពីសម្ភារៈ ចំនួនឯកតាដែលមាននៅក្នុងដៃ ចំនួនឯកតាដែលស្ថិត ក្នុងការបញ្ជារទិញ ក៏ដូចជាឯកតា នៅចំនុចបញ្ជារទិញ (ចំនួនឯកតាក្នុងស្តុក ដែលជម្រុញអោយមានការស្រេចចិត្ត ដើម្បីបញ្ជារ ទិញម្ដងទៀត  ដើម្បីការពារការអស់ ទំទិញពីស្តុក)។ ក្រុមហ៊ុនអាចប៉ានប្រមាណពីពីចំនួនសម្ភារៈដើម្បីបញ្ជារការទិញម្ដងទៀត រឺក៏ពួកគេ អាចប្រើប្រាស់ រូបមន្តសំរាប់គណនាបរិមាណថ្លៃបំផុត ដើម្បីបញ្ជារការទិញ ឡើងវិញដែលអោយឈ្មោះ ថា​បរិមាណបញ្ញារទិញ សន្សំសំចៃ (Economic Order Quantity)​។ប្រព័ន្ធនេះបង្កើតនូវរបាយការណ៍ដូចជាចំនួនដែលសម្ភារៈ មាននៅក្នុងស្តុក ចំណួនឯកត្តានៃសម្ភារៈ នីមួយៗ ដែលត្រូវបញ្ជារទិញឡើងវិញ រឺសម្ភារៈក្នុងស្តុកដែល ត្រូវតែបានបំពេញបន្ថែម។​
                    រូបភាពបង្ហាញអំពី Inventory System ដែលផ្តល់ព័ត៌មានអំពីចំនូនផ្សេងៗ



 រៀបរៀងដោយនិស្សិតឈ្មោះ៖
  1. រ៉ាត់ ឌីណា
  2. វឹង សុផុន
  3. កែវ រដា្ឋ
  4. ចក់ ស្រីពៅ
បន្ទាប់ ១០១




ប្រវត្តិនៃការកកើតរបស់ធនាគារភូមិ

សេចក្តីសង្ខេប


Image result for ធនាគារភូមិធនាគារភូមិ (ខេមបូឌា) អិលធីឌី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលមាន ការរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្តោតសំខាន់ទៅលើការបម្រើសេវាដល់សហ គ្រិននិងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកា សសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ។
បច្ចុប្បន្ន ធនាគារភូមិ ស្ថិតនៅលំដាប់ទី៥ (គិតលើចំនួនអតិថិជន និងផលបត្រឥណ ទាន) ក្នុងចំណោមមីក្រូហិរញ្ញវត្ថុដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារភូមិ ក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ដែលជឿទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារការប្តេជ្ញារបស់ខ្លួនក្នុងការបម្រើសេវាដោយទំនួលខុសត្រូវខ្ពស់ជូនដល់ អតិថិជនដូចជាការផ្តោតទៅលើសេវាបម្រើអតិថិជនការកែលម្អផលិតផលថ្មីៗព្រម ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងមាន តម្លាភាព។
ធនាគារភូមិត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា(“CRS”)ក្នុងឆ្នាំ១៩៩៤ ដើម្បីជំរុញលើកទឹកចិត្តឲ្យ ស្រ្តីនៅជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូចរបស់ពួកគេ។នៅខែមករា ឆ្នាំ២០១០ Developing World Markets (“DWM”)គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិទីផ្សារដែលមានសក្តានុពលទទួលខុសត្រូវផ្នែកសង្គមមួយដែល មានទីតាំងនៅសហរដ្ឋអាមេរិកបានទិញយកភាគហ៊ុនដែលមានសម្លេងលើសលប់នៅក្នុងធនាគាភូមិ ពីអង្គការ (“CRS”)។ជាមួយនឹង បទពិសោធន៍ជាង១៥ឆ្នាំនិងទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុបចំនួនប្រមាណ៧៦០លានដុល្លារអាមេរិកព្រមទាំងការយកចិត្តទុកដាក់ និងស្តង់ដាខ្ពស់របស់DWMបានជំរុញឲ្យធនាគារភូមិ មានភាពប្រសើរនូវនិតិវិធី និងប្រតិបត្តិការរបស់ខ្លួន។
ដោយធនាគារភូមិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុន LOLC Micro Investment Ltd. (“LOMI”)បានចាប់អារម្មណ៍បណ្តាក់ទុន វិនិយោគជាមួយធនាគារភូមិ និងកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅធនាគារភូមិ។ បច្ចុប្បន្ននេះ LOMI កាន់កាប់ភាគហ៊ុនចំនួន ៦០% DWM កាន់កាប់ភាគហ៊ុនចំនួន ៣៦.៩៧% នៃចំនួនហ៊ុនសរុបហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុគ្គលិក ធនាគារភូមិហៅកាត់ថា ធីភីស៊ី-អ៊ីសប Employee Stock Ownership Plan (“TPC-ESOP”)។
 ទស្សនៈវិស័យ
ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម ទទួលបានសក្តានុពលភាពដើម្បីរស់នៅ ប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។
 បេសកកម្ម
ធនាគារភូមិ (ខេមបូឌា) អិលធីឌី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទស្សនវិស័យសង្គមនិងទិសដៅអាជីវកម្មដែលផ្តល់ឲ្យ សហគ្រិន និងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាស សេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍ របស់ពួកគេឲ្យប្រសើរឡើង តាមរយៈការផ្តល់ឲ្យអតិថិជននូវ សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
រូបភាពនិងទីតាំង
សាខា ខេត្តបន្ទាយមានជ័យ
ផ្ទះលេខ ៦២ ផ្លូវជាតិលេខ ៦ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣១៥
សារអេឡិចត្រូនិចៈ sisophon@tpc.com.kh
សាខា ក្រុងប៉ោយប៉ែត
ផ្លូវជាតិលេខ ៥ ភូមិគីឡូលេខ ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣២៤
សារអេឡិចត្រូនិចៈ poipet@tpc.com.kh
សាខា ស្រុកថ្មពួក
ផ្លូវជាតិលេខ56 ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៥៩៥
សារអេឡិចត្រូនិចៈ thmapuok@tpc.com.kh

ប្រវត្តិរបស់ធនាគារកាណាឌីយ៉ា

ប្រវត្តិរបស់ធនាគារកាណាឌីយ៉ា
ធនាគារកាណាឌីយ៉ា ត្រូវបានបង្កើតឡើងនូវថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា "Canadia Gold & Trust Corporation Ltd." ដោយមានការចូលរួមរវាងភាគីកម្ពុជានិងកាណាដា និង ធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិក ជំនាញៗពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគ ហ៊ុនទាំងសងខាងៈ កម្ពុជា កាណាដា។
គោលដៅសំខាន់ៗរបស់ធនាគារកាណាឌីយ៉ាគឺសំដៅទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្តល់ កំចីដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃ១៩ មេសា ១៩៩៣ ធនាគារត្រូវបានប្តូរទៅជាធនាគារកាណាឌីយ៉ា ដោយទទួលបានសិទ្ធជាធនាគារពាណិជ្ជកម្ម ពីធនាគារជាតិកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ២០០៣ ធនាគារត្រូវបានទទួលស្គាល់សារជាថ្មីថា ធនាគារកាណាឌីយ៉ា ក.អ។
ចាប់តាំងពីឆ្នាំ១៩៩៨ ធនាគារបានក្លាយជាធនាគារក្នុងស្រុកដ៏ធំជាងគេ ជាមួយបណ្តាញដ៏ធំជាងគេទូទាំងពិភពលោក ហើយមានការទទួល ស្គាល់យ៉ាងមុតមាំពីសំណាក់ប្រជាជនក្នុងស្រុកក៏ដូចជាក្រៅប្រទេស។ ធនាគារ ផ្តោតទៅលើទីផ្សារភាគហ៊ុនក្នុងការផ្តល់ប្រាក់កំចី ក៏ដូចជាការ ទទួលប្រាក់បញ្ញើរ។ ធនាគារផ្តល់ជូននូវសេវាកម្ម ហិរញ្ញវត្ថុនៅទីស្នាក់ការកណ្តាលនិងគ្រប់ ៥០ សាខាក្នុងទីក្រុងភ្នំពេញនិងបណ្តាលខេត្តផ្សេងៗ ទៀតក្នុងប្រទេសកម្ពុជា។ 

Banteay Meanchey Province
Banteay Meanchey Branch
No. 15-18, Phum 3, Khum Preah Ponlea, Srok Sereysophoam, Bantey Meanchey Province, Cambodia
Tel  : +855 54 958 989 / 54 958 969
Fax  : +855 54 710 263
Email : canadia.bm@canadiabank.com.kh

Tuesday, October 20, 2015

ប្រវត្តិសង្ខេបរបស់ ACLEDA BANK

ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី
ACLEDA Bank Plc.
Logo ACLEDA.jpg
ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដោយស្ថាបនិក​មួយ​ក្រុម​ដូច​ខាងក្រោម ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ ជា​ច្រើន ដូច​មាន​នៅ​ក្នុង​តារាង​កិត្តិយស​ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ ជ្រាលជ្រៅ ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​ បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន ការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើ​ឲ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។

ធនាគារអេស៊ីលីដា ភីអិលស៊ី​ - ការិយាល័យកណ្តាល

អាសយដ្ឋាន :
ទូរស័ព្ទ :

:

:

 

Blogger news

Blogroll

About