Pages

Tuesday, October 20, 2015

ប្រវត្តិនៃការកកើតរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម​​ ខេ

  1. ប្រវត្តិ
 



 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី (អេ អឹម ខេ) បានចាប់កំណើត មកពី កម្មវិធីឥណទាន និងសន្សំរបស់អង្គការ Concern Worldwide នៅក្នុងព្រះរាជា ណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៣។ ក្នុងកំឡុងពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ សកម្មភាពឥណទាន និងសន្សំ បានចាប់ផ្តើមផ្តាច់ខ្លួនបន្តិចម្តងៗពីកម្មវិធី អភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយធំរបស់ Concern Worldwide ហើយបានក្លាយ ទៅជាគម្រោងតាមតំបន់ដាច់ ដោយឡែក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ អង្គការ Concernដដែល។

ក្នុងងឆ្នាំ ១៩៩៩ ដោយសារ តែការរីកចម្រើនផ្នែកផលប័ត្រ​ប្រាក់កម្ចី​យ៉ាងឆាប់​រហ័ស លើសពី ១០០០លានរៀល (២៥០០០០ដុល្លារសហរដ្ឋ អាមេរិក) ហើយប្រឈមជាមួយនឹងការផ្លាស់ប្តូរ​ផ្នែក​ច្បាប់គ្រប់គ្រង អង្គការ Concern បាន​ចាប់​ផ្តើម​ដំណើរការ​អស់រយៈពេលជាច្រើន ឆ្នាំក្នុងការបង្កើត​ជា​ក្រុមហ៊ុនឯករាជស្របច្បាប់មួយ។​

នៅឆ្នាំ ២០០១ កម្មវិធីឥណទាន និងសន្សំ បានប្រែក្លាយទៅជា ធនាគារ ពន្លឺថ្មី ដែលជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ។ ដំណើរការ នៃការប្រែ ប្រួលដ៏ច្រើនបានផ្លាស់ប្តូរពី ធីភីធី ទៅជា អេ អឹម ខេ ខូអិលធីឌី ក្នុងកំឡុង ឆ្នាំ២០០២ និង២០០៣។ ឈ្មោះថ្មី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូអិលធីឌី (អេ អឹម ខេ) ត្រូវបានសម្រេច ហើយបាន ចុះបញ្ជីជា ក្រុមហ៊ុន ទទួលខុស ត្រូវ មានកម្រិតនៅក្រសួងពាណិជ្ជកម្ម។ ការកាត់ផ្តាច់បំណុល និងទ្រព្យសកម្ម ត្រូវ បានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ចប់សព្វគ្រប់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើអោយប្រសើរឡើងចំពោះការយក​ចិត្តទុកដាក់របស់ខ្លួន បានតែងតាំង និងពង្រឹងសមាជិកក្រុមប្រឹក្សាភិបាល ជ្រើសរើស សមាជិកថ្មី និងចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធ និងគោលនយោ បាយ ដោយ ផ្សារភ្ជាប់ជាមួយនឹងសេចក្តីត្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុ។ នៅឆ្នាំ២០០៤ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណពី​ធនាគារជាតិនៃកម្ពុជា។


ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធានាបានចំពោះបំណុល​ហិរញ្ញវត្ថុរបស់ខ្លួន ជាលើកដំបូង ហើយបង្កើតយន្តការគ្រប់គ្រងការងារ​សង្គម ដើម្បីវាស់វែងការជះឥទ្ធិពលរបស់ខ្លួនចំពោះសង្គម។
ចាប់តាំងពីការទទួលបានប្រាក់កម្រៃលើកដំបូងនៅឆ្នាំ ២០០៥ គ្រឹះស្ថាន​មីក្រូហិរញវត្ថុ អេ អឹម ខេ បានក្លាយទៅជា​ក្រុមហ៊ុន​​ដែលមានទ្រង់ទ្រាយ​ធំបានពង្រីកវិសាល ភាព​ប្រតិបត្តិការរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងបាន បង្កើតនូវផលិតផល និងសេវាកម្មថ្មីៗជាច្រើន។ បើទោះបីជាការទទួលរង ឥទ្ធិពលពីវិបត្តិ​ហិរញ្ញវត្ថុសកលលោក នៅឆ្នាំ ២០០៨ ក៏ដោយ ក៏ អេ អឹម ខេ នៅតែជាគ្រឹះស្ថាននាំមុខគេមួយ ក្នុងចំណោម​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ឡាយនៅព្រះរាជាណា​ចក្រ​កម្ពុជា។ នៅឆ្នាំ 2010 អេ អឹម ខេ ទទួលបានអាជ្ញា​ប័ណ្ណប្រាក់សន្សំ (MDI) ផ្តល់ដោយ ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យ អេ អឹម ខេ ចាប់ផ្តើមផ្តល់ជូន​នូវផលិតផលសន្សំ ដល់អតិថិ ជនរបស់ខ្លួន។
ពីពេលនោះមក  អេ អឹម ខេ បានបន្តអភិវឌ្ឈផលិតផល និងសេវាកម្ម ជា ច្រើន​ទៀត ដើម្បីស្របតាមតម្រូវ​ការរបស់អតិថិជន។ នៅឆ្នាំ២០១៣ កន្លងមក អេ អឹម ខេ បានបំពាក់ម៉ាស៊ីនដាក់ប្រាក់  (CDM) និងដកប្រាក់ ដោយស្វ័យ​ប្រវត្តិ (ATM) ឲ្យដំណើរការផងដែរ។ អេ អឹម ខេ បានបន្តរីក ចម្រើនជាលំដាប់។ នៅដើមឆ្នាំ ២០១៤ នេះ អេ អឹម ខេ បានបើកឲ្យដំណើរ ការនូវការិយាល័យស្តង់ដាថ្មីចំនួន១០កន្លែង និងអគារការិយាល័យ​កណ្តាល​ថ្មីនៅទីក្រុងភ្នំពេញ។ នាពេលបច្ចុប្បន្ននេះ អេ អឹម ខេ នៅតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល នាំមុខគេមួយ ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជា ៕ 
 2. រូបភាពទីតាំងអគារ
 
3. ទំនាក់ទំនង
ការិយាល័យកណ្តាលរាជធានីភ្នំពេញ

អគារ285 ផ្លូវ271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ប្រអប់សំបុត្រៈ PO Box 480
ទូរស័ព្ទលេខៈ (855) 23 993 062/987 331/224 763
ទូរសារលេខៈ (855) 23 221 650
សាអេឡិចត្រូនិចៈ info@amkcambodia.com
គេហទំព័រៈ www.amkcambodia.com


អាសយដ្ឋានសាខា និងអនុសាខា អេ អឹម ខេ
អាសយដ្ឋានម៉ាស៊ីន អេធីអឹម

ប្រវត្តិនៃធនាគារជាទិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែង ដែលអាច បែងចែកជាបួនដំណាក់កាលដូចខាងក្រោម ៖

- ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។

- ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។

- ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។

- ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក ។
រូបភាពទីតាំងអគារ







ធនាគារជាតិនៃកម្ពុជា ស្នាក់ការកណ្តាល
អាសយដ្ឋាន: អគារលេខ ២២-២៤ មហាវិថីព្រះនរោត្តម ក្រុងភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ៧២២ ៥៦៣, ៧២២ ២២១
             (៨៥៥) ៧២២ ១៨៩ (​ ការិយាល័យឯកឧត្តមទេសាភិបាល )
ទូរសារ:​(៨៥៥-២៣) ៤២៦ ១១៧
អ៊ីមែល: info@nbc.org.kh
គេហទំព័រ: http://www.nbc.org.kh

ប្រវត្តិ ហត្ថាកសិករ លីមីតធីត


ប្រវត្តិ ហត្ថាកសិករ លីមីតធីត
១៩៩៤: គំរោងសន្តិសុខស្បៀងមួយ ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ ប្រទេសកាណាដា បានផ្តល់ឥណទានឥណទានខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤ នៃខេត្ត ពោធិសាត់។
១៩៩៦: គំរោងសន្តិសុខស្បៀង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាលដែល ត្រូវបានគេផ្តល់ឈ្មោះថា "ហត្ថាកសិករ" ដែលមានន័យថា ដៃរបស់កសិករ ឬជាដៃសំរាប់ជួយកសិករ។ នៅពេលនោះ ការិ យាល័យកណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិសាត់។
២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ លីមីតធីត បានទទួលអាជ្ញា ប័ណ្ណរយៈពេល៣ឆ្នាំ ពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិការសេវាកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស កម្ពុជា។
២០០៣: ហត្ថាកសិករ បានបង្កើនទុនវិនិយោគពី ១៨០.០០០ ទៅ ២៥៧.៨៥០ ដុល្លារអាមេរិក ដោយនេះបានមកពីការ វិនិយោគរបស់ស្ថាប័ន CORDAID ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ។ CORDAID គឺជាភាគទុននិកទី៥ ដែលមាន ភាគហ៊ុនចំនួន ១៩% នៃភាគហ៊ុនសរុបនៅហត្ថាកសិករ បន្ថែមទៅលើភាគទុននិកដែល មានស្រាប់នៅពេលនោះរួមមាន អង្គការហត្ថាកសិករ សមាគមបុគ្គលិកហត្ថាកសិករ SIDI និង ភាគទុនិកឯកជន។
២០០៧: សេវាកម្មប្រាក់បញ្ញើសន្សំ និងប្រព័ន្ឋព័ត៌មានវិទ្យាសំរាប់បំរើឲ្យសេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ដើម្បី ត្រូតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។ ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ២៥៧.៨៥០ រហូតដល់ ១.៣៣៩.៧០០ ដុល្លារអាមេរិក។ ដោយសារតែ ហត្ថាកសិករមាននិរន្តភាព ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់អជ្ញាប័ណ្ណគ្មានកាលកំនត់ សំរាប់ប្រតិបត្តិការ សេវាមីក្រូហិរញ្ញវត្ថុ ដល់ហត្ថាកសិករ។
២០០៨: ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខ្លួន ហត្ថាកសិករ បានសំរេចបង្កើនដើមទុនរបស់ខ្លួនបន្ថែមរហូតដល់ ២.៧ លានដុល្លារអាមេរិក ដោយមានការចូលរូមពីភាគទុនិកថ្មីចំនួន ៣ ស្ថាប័នបន្ថែមទៀតគឺ អូកូគ្រេឌីត ន័រហ្វាន់ និង ទ្រីបផលហ្សាម។
២០១០: ដោយសារតែ ហត្ថាកសិករ មាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអជ្ញា ប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជន ជាផ្លូវការ។ លើសពីនេះផែ្នកព័ត៌មានវិទ្យាបាន នឹងកំពុងសិក្សាលើការបំពាក់ឲ្យប្រើប្រាស់ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មី ដើម្បីធ្វើ យ៉ាងណា ឲ្យការបំរើសេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការកាន់តែមានប្រសិទ្ឋភាពថែមទៀត ដែលទាំងអស់នេះ ឆ្លើយតបទៅ នឹងយុទ្ឋសាស្រ្តរបស់ក្រុមហ៊ុនក្នុងការកម្លាយ ខ្លួនជាធនាគារពាណិជ្ជនាពេលអនាគត។
២០១១: ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនរបស់ខ្លួនពី ២.៧១៦.៨០០ រហូតដល់ ៤.០៣៦.៨០០ ដុល្លារអាមេរិក ក្នុងការសម្របទៅតាមការបំរែបំរួលនៃបរិដ្ឋានអាជីវកម្មរបស់ស្ថាប័ន។ ការបង្កើនដើមទុននេះ បានមកពី responsAbility ព្រមទាំងម្ចាស់ភាគហ៊ុនដ៏ទៃទៀត។ ហត្ថាកសិករ លីមីតធីត បានបំពាក់ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មី ដែលប្រព័ន្ឋថ្មីនេះមាន លទ្ឋភាពឲ្យអតិថិជនរបស់ ហត្ថាកសិករ ធ្វើការដកប្រាក់បានតាមតំរូវការនៅគ្រប់ការិយាល័យប្រតិបត្តិការរបស់ហត្ថា កសិករបានទាំង ២៤ខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជា។
២០១២: ហត្ថាកសិករ លីមីតធីត បានដាក់ឲ្យប្រើប្រាស់បានយ៉ាងជោគជ័យនូវប្រព័ន្ឋគ្រប់គ្រងធនាគារថ្មីនៅគ្រប់បណ្តាញ ការិយាល័យប្រតិបត្តិការទាំងអស់។ ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មីនេះ បានបង្កើនប្រសិទ្ឋភាព និង ផលិតភាពការងារអាជីវកម្ម បានកាន់តែប្រសើរឡើងៗ។ បន្ថែមពីនេះ ហត្ថាកសិករ បានវិនិយោគជិត ២លាន ដុល្លារអាមេរិក លើគំរោងបង្កើតអោយ​​ មានសេវាអេធីអឹម និងប្រព័ន្ឋធនាគារចល័តសំរាប់អតិថិជន ។ ការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីអោយកាន់ តែមានភាពសំបូរបែបនូវសេវាហរិញ្ញវត្ថុសំរាប់ អតិថិជន និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំរើសេវាអតិថិជន អោយកាន់ តែរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ និង សេវាធនាគារ ចល័តរបស់ហត្ថាកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីនអេធីអឹមដ៏ទំនើបដែលមិនធ្លាប់មាន និងប្រើប្រាស់នៅ ក្នុងប្រទេសកម្ពុជា និងប្រព័ន្ឋធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដក ប្រាក់ ដាក់ ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ព្រមទាំងទិញកាតទូរស័ព្ទតាមតំរូវការ។ ម៉ាស៊ីនអេធីអឹមដ៏ទំនើបនេះ បានដាក់ឲ្យអតិថិជន និង សាធារណៈជនប្រើប្រាស់បានជាផ្លូវការនៅចុងឆ្នាំ ២០១២កន្លងទៅនេះ។
២០១៣: ជាឆ្នាំប្រកបដោយផ្លែផ្កា ដោយសារតែហត្ថាកសិករបានបង្កើតនូវផលិតផលថ្មីៗជាច្រើន ដើម្បីបំពេញតម្រូវការ របស់អតិថិជនដូចជាឥណទានបរិស្ថាន ឥណទាននិស្សិតខ្មែរ និងសេវាកម្មសាររលឹកពីប្រតិបត្តិការ ។ ជាងនេះទៅទៀត ដើម្បីបំពេញតម្រូវការអតិថិជនដែលមានវិជា្ជជីវៈ ត្រូវផ្តល់ភាពឆាប់រហ័ស និងងាយស្រួល និងបំរើសេវាកម្ម អតិថិជនល្អ បំផុត ហត្ថាកសិករបានបំពាក់នូវប្រព័ន្ធនូវសេវាកម្មផ្តល់ពត៌មាន ដែលអនុញ្ញាតអោយហត្ថាកសិករ បម្រើសេវាកម្មកាន់តែ ប្រសើរឡើងបន្ថែមទៀតជូនអតិថិជន ព្រមទាំងបង្កើតនូវគោលការណ៍ដើម្បីប្រមូលនូវការរអ៊ូរទាំ និងពត៌មានត្រឡប់ពីអតិ ថិជនដើម្បីធ្វើអោយប្រសើរឡើងនូវការអនុវត្តន៍។
២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។



អាស័យដ្ឋានទំនាក់ទំនង
ការិយាល័យកណ្តាល
អគារ​លេខ៦០៦ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ប្រអប់សំបុត្រ: ២០៤៤
ទូរស័ព្ទ:(៨៥៥) ២៣ ៩៩៤ ៣០៤, ២៣ ២២៤ ១០២
អ៊ីម៉ែល: info@hkl.com.kh, www.hkl.com.kh
info@hkl.com.















គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់



១៩៩៥- ១៩៩៩ គម្រោងអភិវឌ្ឍជនបទចំនួន ៣ផ្តល់មូលនិធិ ដោយប្រទេសអឺរ៉ុប សម្រាប់អនុវត្ត ក្នុងខេត្តចំនួន ៦ ដោយផ្តល់កម្មវិធីឥណទានចំនួន ៣ ផ្សេងគ្នាហៅថាគម្រោងប្រាសាក់១។
២០០០-​ ២០០៣ ពង្រីកសកម្មភាពទៅជាគម្រោង ប្រាសាក់២ ដោយបញ្ចូលឲ្យទៅជាគម្រោងតែ មួយនិងមានកម្មវិធីឥណទានតែមួយ។
២០០០ សម្រេចជាយុទ្ធសាស្រ្តជាលើកដំបូងក្នុងការបង្កើតគ្រឹះស្ថានឲ្យប្រកបដោយនិរន្តភាព បន្ទាប់ពីបញ្ចប់គម្រោងប្រាសាក់២។
២០០២ បង្កើតសមាគមឥណទានប្រាសាក់ ដោយចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាជា ប្រតិបត្តិករ ឥណទាននៅក្នុងខែមីនា ឆ្នាំ២០០២។
២០០៣ មានការចូលរួមពីភាគទុនិកដំបូងចំនួន ២គឺ មូលនិធិ CRDF របស់គម្រោងប្រាសាក់២ និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ បង្កើតឡើងដោយមន្រ្តីបុគ្គលិកប្រាសាក់។
២០០៤ ចុះបញ្ជីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទទួលខុសត្រូវមានកម្រិត នៅក្រសួងពាណិជ្ជកម្មនិងទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។
២០០៥ មូលនិធិឥណទានត្រូវបានផ្ទេរចេញពីសហគមន៍អឺរ៉ុបទៅរដ្ឋាភិបាល និងបន្ទាប់មក ទៅជាប្រាសាក់ក្រោមរូបភាពជាអនុបំណុល ដោយមិន យកការប្រាក់ និងមានសុពលភាព ចាប់ពីខែធ្នូ ឆ្នាំ២០០៤។
២០០៦ ដំណើរការពាណិជ្ជភាវូបនីយកម្ម ដើម្បីស្វែងរកការចូលរួមវិនិយោគហ៊ុនពីវិនិយោគិន ផ្នែកសង្គមនិងផ្នែកពាណិជ្ជកម្ម។
២០០៨ ប្រាសាក់បញ្ចប់ការកម្លាយខ្លួន ដោយជំនួសភាគទុនិកចាស់ CRDF ដោយភាគទុនិកថ្មីចំនួន ៥ រួមមានBIO, DGC, FMO, LOLC និង Oikocredit។ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណមិនកំណត់ សុពលភាពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០០៧។ -
២០០៨ ប្រាសាក់បង្កើនដើមទុនដល់ ១៥ពាន់លានរៀល ចូលរួមពីភាគទុនិកចំនួន ៦ និង ពង្រីកសេវា កម្មហិរញ្ញវត្ថុរបស់ខ្លួនទូទាំងប្រទេស។
២០០៩ ប្រាសាក់បានជ្រើសរើសកម្មវិធី Oracle FLEXCUBE Universal Banking ដើម្បីធ្វើ ទំនើបកម្ម ប្រព័ន្ធព័ត៌មានគ្រប់គ្រង ដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង ផ្តល់នូវសេវាកម្មកាន់តែសម្បូរ បែបនិងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។
២០១០ ប្រាសាក់បានប្រមូលផលបត្រកម្ចីបានរហូតដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការ ទាំង ២៤ខេត្តក្រុង ដោយធ្វើការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ ធនាគារស្នូល។ដោយឡែកប្រាសាក់ក៏បានទទួលអាជ្ញាប័ណ្ណប្រាក់បញ្ញើខ្នាតតូច ពីធនាគារ ជាតិនៃកម្ពុជា ដើម្បីធ្វើការប្រមូលប្រាក់ បញ្ញើសន្សំពីសាធារណជន។
២០១១ ប្រាសាក់ ត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវាយតម្លៃអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះមួយ ឈ្មោះថា ផ្លានេតរេតធីង​ “Planet Rating” ដែលមាន ឯកទេសក្នុងការវាយតម្លៃអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅជាសកល​។ ប្រាសាក់ទទួលបានចំណាត់ថ្នាក់ “A-”​ ក្នុង​នាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយ​ដែល​មាន “ស្ថេរភាព” ដែលពី​មុនទទួល​ចំណាត់​ថ្នាក់ “BBB+” ពីមីក្រូហ្វានាន់ហ្សារេតធីង “Microfinanza Rating”​​ នៅខែកក្កដា ២០០៩។

ប្រាសាក់ បានបង្កើន​ដើមទុនពី ១៥.៤ពាន់លានរៀល ទៅ ៨០ពាន់លានរៀល។ ការបង្កើន​ដើមទុន​នេះ​​ត្រូវបានអនុម័តដោយ​​ NBC។ បច្ចុប្បន្នដើមទុនសរុបរបស់ប្រាសាក់​មានចំនួន​៨០ពាន់លានរៀល ដែលចូលរួម ចំណែកស្មើៗគ្នា ពីភាគទុនិកចំនួន៤ នូវចំណែកភាគទុន ២២.២៥% រួមមាន ក្រុមហ៊ុនវិនិយោគប៊ែលហ្សិក​សម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍(BIO) ក្រុមហ៊ុនដ្រ្តាហ្គិនកាពីតាល់​គ្រូប(DCG) ក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍ ហូឡង់(FMO) ក្រុមហ៊ុនភតិសន្យាលង្ការអ័ររិក​(LOLC) និង​១១% ពីក្រុមហ៊ុនបុគ្គលិកប្រាសាក់​(PS Co.)។
អាស័យដ្ឋានទំនាក់ទំនង

ការិយាល័យកណ្តាល

អាគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ

លេខទូរស័ព្ទ         023 999 911 

Monday, October 5, 2015

Enterprise Sytem

ប្រមូលទិន្នន័យ ពីដំណើរការសំខាន់ៗផ្សេងៗគ្នា ហើយរក្សាទិន្នន័យទាំងនោះនៅ ក្នុងឃ្លាំងទិន្នន័យ មួយដែល ពួកវាត្រូវបានគេប្រើដោយ ផ្នែកផ្សេងៗទៀត។ អ្នកគ្រប់គ្រងបញ្ចូលជាមួយ នឹងព័ត៌មានកាន់តែជាក់ច្បាស់ និងទាន់ពេលវេលា សម្រាប់ការសម្រប់ សម្រួលប្រតិបត្តិការប្រចាំថ្ងៃហើយនិងទិដ្ឋភាព ទូលំទូលាយ របស់ដំណើរការក្រុមហ៊ុន ក៏ជាលំហូរព័ត៌មានផងដែរ។
​​​   ដំណើរការពាណិជ្ជកម្មដែលគាំទ្រដោយប្រព័ន្ធសហគ្រាស
  •       ដំណើរការកែច្នៃៈ រាប់បញ្ចូលទាំងការគ្រប់គ្រងស្តុក ការជាវ ការដឹកជញ្ជូនផែនការ ផលិកម្ម ផែនការតម្រូវសម្ភារៈបរិក្ខា។

 

Blogger news

Blogroll

About